កូរ៉េខាងជើង: សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃចន្ទនេះ បានគំរាមកាត់ផ្តាច់បណ្តាញទំនាក់ទំនងការទូតជាផ្លូវការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលនេះជាវិធានការតបតរបស់ខ្លួនប្រឆាំងនឹងការដាក់ទណ្ឌកម្មថ្មី ដែលបានដាក់ទណ្ឌកម្មទៅលើមន្រ្តីជាន់ខ្ពស់របស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់រដ្ឋកូរ៉េខាងជើង បានរាយការណ៍មកថា កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យនេះបានបញ្ជូនសារមួយទៅឱ្យសហរដ្ឋអាមេរិក ឲ្យដកការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះ។
បច្ចុប្បន្ននេះបេសកកម្មអចិន្រ្តៃយ៍កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិនៅញូវយ៉ក ដើរតួនាទីជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោន ដែលកូរ៉េខាងជើងកំពុងគំរាមកំហែងឱ្យបិទទ្វារផ្តាច់ទំនាក់ទំនងជាផ្លូវការ។
កាលពីថ្ងៃពុធក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតអំពីការចោទប្រកាន់ទៅលើការរំលោភសិទ្ធិមនុស្ស។ ហើយអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលផ្សេងទៀតនិងស្ថាប័នរដ្ឋចំនួន០៥ និងស្ថាប័នឯកជនចំនួន១០ សម្រាប់ទំនាក់ទំនងរបស់ពួកគេចំពោះការរំលោភបំពានការចោទប្រកាន់របស់កូរ៉េខាងជើង។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើងបានជំរុញឱ្យសហរដ្ឋអាមេរិកដកការដាក់ទណ្ឌកម្មនាពេលថ្មីនេះ ដោយនិយាយថា ពួកគេបានប្រកាសបើកចំហនៃសង្គ្រាមប្រឆាំងនឹងកូរ៉េខាងជើង។
ក្រសួងការបរទេសនេះបានព្រមានផងដែរថា កូរ៉េខាងជើងនឹងកាត់ផ្តាច់បណ្តាញទាំងអស់នៃទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ប្រសិនបើចុងក្រោយនេះ បានបរាជ័យក្នុងការដកចេញការដាក់ទណ្ឌកម្មនេះ៕

មតិយោបល់