ថៃ: អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅតែជាឥស្សរជនមានប្រជាប្រិយភាពនៅក្នុងគណបក្សរបស់លោកស្រី ជាពិសេសចំពោះអ្នកគាំទ្រនៅភាគខាងជើងប្រទេសថៃ ទោះបីជា លោកបានប្រឈមមុខនឹងការជាប់ពន្ធនាគារ ក៏ដោយ ក៏លោកស្រីនៅឆ្លៀតពេលទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួតនៅតាមបណ្តាលខេត្តមួយចំនួន ជាពិសេសប្រជាពលរដ្ឋក្រីក្រនិងជួបការលំបាក់ផងដែរ។
នៅពេលដែលអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានមកដល់នៅភាគខាងជើងប្រទេសថៃ ហើយលោកស្រីបានបញ្ចេញនូវស្នាមញញឹមដល់អ្នកគាំទ្រកំពុងរង់ចាំទះដៃស្វាគមន៍ទទួលយ៉ាងកក់ក្តៅបំផុត ហើយនិងប្រជាពលរដ្ឋទាំងនោះចង់ឲ្យស្ថានភាពនយោបាយថៃវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ជាពិសេសចង់ឲ្យលោកស្រីយីងឡាក់ដឹកនាំរដ្ឋាភិបាលផងដែរ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋលោកស្រីបានថតរូប selfies និងលេងល្បែងកំសាន្តជាមួយនឹងស្នាមញញឹមផងដែរ។
ក្នុងរយៈពេលពីរឆ្នាំចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ប៉ុន្តែត្រូវបានគេលើកការកាត់ទោសអំពើពុករលួយជាមួយគម្រោងឧបត្ថម្ភធនអង្ករជាច្រើនលានដុល្លារ។ លោកស្រីបានបដិសេធការធ្វើខុសនិងការប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន ១០ឆ្នាំ ប្រសិនបើផ្តន្ទាទោស។
របបយោធានេះបានគំរាមការធ្វើយុទ្ធនាការប្រឆាំងនឹងនរណាម្នាក់ ដាក់ពន្ធនាគារទៅតាមរដ្ឋធម្មនុញ្ញដែលមានន័យដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតទូទៅប្រទេសនៅឆ្នាំ២០១៧ ខាងមុខ។
លោកស្រីយីងឡាក់មិនអាចដំណើរការបានទេព្រោះក្រុមប្រឹក្សាយោធានេះបានហាមលោកស្រីមិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំមកហើយ ប៉ុន្តែបណ្តឹងឧទ្ធរណ៍របស់លោកស្រីនឹងបង្កើនយុទ្ធនាការណាមួយដោយគណបក្សភឿថៃរបស់លោកស្រី៕
មតិយោបល់