ឥណ្ឌា: រដ្ឋមន្រ្តីជាន់ខ្ពស់ឥណ្ឌាពីររូបបានលាលែងពីតំណែង មួយសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក Narendra Modi rejigged បានបញ្ចូលសមាជិកគណៈរដ្ឋមន្រ្តីថ្មីចំនួន ១៩រូបថែមទៀតរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦នេះ។
រដ្ឋមន្រ្តីក្រសួងកិច្ចការជនជាតិភាគតិចឥណ្ឌាលោកស្រី Najma Heptulla និងលោករដ្ឋមន្រ្តីឧស្សាហកម្មធុនធ្ងន់ថ្មីថ្មោង GM Siddeshwara បានដាក់លិខិតសុំលាលែងពីតំណែងរបស់លោកប្រធានាធិបតីលោក Pranab Mukherjee កាលពីល្ងាចថ្ងៃអង្គារ។ ហើយការលាលែងនេះដែរ ដោយសារមូលហេតុផ្ទាល់ខ្លួន សម្រាប់ការលាលែងពីតំណែងរបស់លោកស្រីត្រូវបានស្នើឱ្យឈប់ ខណៈដែលលោកស្រីមានអាយុ ៧៥ឆ្នាំ។
លោក Siddeshwara ដែលជាមេដឹកនាំគណបក្ស BJP មកពីឋភាគខាងត្បូងនៃរដ្ឋ Karnataka ត្រូវបានស្នើឱ្យលាលែងពីតំណែង ដោយសារនាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្ស BJP មិនសប្បាយចិត្តនឹងទង្វើរបស់លោក។ ហើយលោកត្រូវបានគេស្នើឲ្យឈប់នៅសប្តាហ៍មុន។
សូមបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្រ្តីបានធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដាហើយមានរដ្ឋមន្រ្តីទាំង៥រូប បានលាលែងពីតំណែងផងដែរ។ គណៈរដ្ឋមន្រ្តីទាំងនេះ រួមមានរដ្ឋមន្រ្តី ៧៦រូប ប្រឆាំងនឹងការកំណត់លាលែងនេះក្នុងចំណោមរដ្ឋមន្ត្រី ៨២រូប ដែលបានកំណត់អាណត្តិដោយរដ្ឋធម្មនុញ្ញឥណ្ឌា៕
មតិយោបល់