កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានប្រកាសពីកិច្ចព្រមព្រៀងមួយ ជាមួយអាមេរិក ដើម្បីដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល ដែលហៅថាស្ថានីយកម្ពស់ខ្ពស់តំបន់ការពារជាតិ (THAAD) ទៅកាន់តំបន់ភាគអាគ្នេយ៍របស់ខ្លួន ទោះជាមានការបន្តប្រឆាំងពីប្រទេសជិតខាងក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
ប្រព័ន្ធការពារមីស៊ីល THAAD មួយ នឹងត្រូវដាក់ពង្រាយ នៅទីតាំង Seongsan-ri ក្នុងតំបន់ Seongju ភាគខាងជើងខេត្តហ្គឿងសាង ដែលជាកន្លែងកងទ័ពអាកាសកូរ៉េខាងត្បូង ដាក់បំពាក់គ្រាប់មីស៊ីល នៅទីតាំងនោះ។
បន្ទាប់ពីការសម្រេចចិត្តកាលពីថ្ងៃសុក្រ រវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន កូរ៉េខាងត្បូង បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន បើទោះបីជាមានការគំរាម និងថ្កោលទោសពីកូរ៉េខាងជើង រុស្ស៊ី និង ចិនក៏ដោយ៕
មតិយោបល់