ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សរាប់រយនាក់បានស្លាប់ បន្ទាប់ពីរងការវាយប្រហារដោយការរញ្ជួយដីនៅឆ្នេរសមុទ្រប្រទេស Ecuador កម្រិត ៧.៨ រ៉ិចទ័រ

(Update)៖ យ៉ាងហោចណាស់មនុស្សចំនួន ២៤៦នាក់បានស្លាប់ និងចំនួនប្រហែល ២.៥២៧នាក់ទៀតរងរបួស បន្ទាប់ពីរង

គ្រោះរញ្ជួយដីកម្រិត ៧.៨ វ៉ិចទ័រ ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់ប្រទេសEcuador ។ នេះយោងតាមទីភ្នាក់ងារផ្សារព័ត៍មាន ITV NEWS ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃចន្ទ ទី១៨ខែមេសាឆ្នាំ២០១៦។

បើតាមការឲ្យពីលោក Correa ប្រធានាធិបតីនៃប្រទេសនេះ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់រាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីបណ្តាលឲ្យលំនៅដ្ឋាន និងហេដ្ឋាលរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយមួយចំនួនទៀតបានខ្ទេចខ្ទីអស់តែម្ដង៕

  
  

មតិយោបល់