(Update)៖ មនុស្សចំនួនជិតមួយភាគបួនក្នុងចំណោមមួយលាននាក់ហើយ ដែលត្រូវបានគេជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីជាការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ត បន្ទាប់ពីការរញ្ជួយដីយ៉ាងខ្លាំងនៅភាគខាងត្បូងប្រទេសជប៉ុន។ នេះយោងតាមទីភា្នក់ងារព័ត៍មាន SKY NEWS ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦។សម្រាប់ប្រតិបត្ដិការជួយសង្គ្រោះនៅក្នុងតំបន់រងគ្រោះខ្លាំងបំផុត ក្នុងទីក្រុង Kumamoto នៅតែបន្តបើទោះបីជាមានសភាពយ៉ាប់យ៉ឺន លក្ខខណ្ឌអាកាសធាតុជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។
ក្នុងនោះដែរ ទាហានចំនួន ២៥.០០០ នាក់ដែលមកពីកងសន្តិសុខការពារប្រទេសជប៉ុន ត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ រួមជាមួយនឹងក្រុមប៉ូលិស រថយន្តពន្លត់អគ្គីភ័យ និងគ្រូពេទ្យផងដែរ៕
មតិយោបល់