ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គំរាមចាប់ផ្ដើមដំណើរការនុយក្លេអ៊ែរឡើងវិញ ប្រសិនបើមហាអំណាច…

អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានគំរាមថា នឹងចាប់ផ្ដើមដំណើរការរ៉េអាក់ទ័រទឹក​ធ្ងន់ឡើងវិញ ក្នុងរយៈពេល ៣ថ្ងៃ រហូតទល់តែមានដៃគូក្នុងកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ព្រមការពារការធ្វើពាណិជ្ជកម្មរបស់ខ្លួន ខណៈភាពតានតឹងក្នុងកិច្ចព្រមព្រៀងមួយនេះ កំពុងកើនឡើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយថា បន្ទាប់ពីកិច្ចព្រមព្រៀងអាវុធជាប្រវត្តិសាស្ត្រឆ្នាំ ២០១៥ ដែលត្រូវប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកខ្លួនចេញ កាលពីឆ្នាំមុន ប្រទេសអ៊ីរ៉ង់ នឹងធ្វើការផ្លាស់ប្ដូររបស់ខ្លួន មកចាប់ផ្ដើមដំណើរការរ៉េអាក់ទ័រទឹក​ធ្ងន់ឡើងវិញ។

ដោយលោកបាននិយាយសំដៅ ដល់សមាសធាតុសំខាន់នៃអាវុធនុយក្លេអ៊ែរ ទំនងជាអ៊ីរ៉ង់ នឹងផលិតជាតិផូទ្យូនីញ៉ូមដ៏មានគ្រោះថ្នាក់ ប្រសិនបើអាមេរិក មិនចាត់វិធានការ ទាក់ទងនឹងការប្ដេចជ្ញាចិត្តទាំងអស់របស់ពួកគេ នៅក្នុងកិច្ចព្រមព្រៀងនោះ៕

មតិយោបល់