ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានជេរប្រមាថជាថ្មីម្តងទៀត ទៅលើអតីតមេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយហៅថា ជាមនុស្សផ្លើ សម្រាប់វិធីសាស្រ្តរបស់លោក ក្នុងការចរចាជាមួយប្រទេសខ្លួន ហើយជាមួយគ្នានោះដែរ លោក Duterte បានសម្តែងក្តីសង្ឃឹមថា នឹងទទួលបានការគាំទ្រសម្រាប់សង្គ្រាមបង្ក្រាបថ្នាំញៀនរបស់ខ្លួន ពីសំណាក់រដ្ឋបាលថ្មីលោក ដូណាល់ ត្រាំ ។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។
តាមរយៈការរិះគន់នយោបាយការទូតរបស់សហរដ្ឋអាមេរិកកន្លងមក លោក Duterte បានកត់សម្គាល់ឃើញថា ក្រុមលោក អូបាម៉ា តែងតែរៀបចំសម្រាប់ការចរចា ជាមួយនឹងប្រទេសហ្វីលីពីន ដោយការជជីកសួរ និងចោទប្រកាន់ពីបទរំលោភបំពានសិទ្ធិមនុស្ស ដែលជាការប្តេជ្ញាចិត្តធ្វើវានៅក្នុងប្រទេសនេះ។
អំទ្បុងរយៈពេលពីរថ្ងៃ សម្រាប់ដំណើរទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា លោក Duterte បានឲ្យដឹងថា ក្នុងរដ្ឋបាលលោក អូបាម៉ា នៅពេលណាដែលពួកគេ ធ្វើរបាយការណ៍ទៅក្នុងវេទិកា ឬទីកន្លែងណាមួយ ក្នុងប្រទេស ពួកគេបានធ្វើការស្រាវជ្រាវលើការរំលោភសិទ្ធិមនុស្ស ដោយបានគំរាមកំហែងផ្ដាច់ជំនួយ ដែលត្រូវផ្តល់ទៅឲ្យប្រទេសជារៀងរាល់ឆ្នាំ» ។
ថ្លែងនៅទីក្រុង Nay Pyi Taw លោក Dutert បានលើកទ្បើងថា «សម្រាប់ពេលឥឡូវនេះ ខ្ញុំនឹងធ្វើឲ្យប្រសើរទ្បើង នូវគោលនយោបាយការបរទេសឯករាជ្យមួយ ហើយខ្ញុំនឹងដោះស្រាយជាមួយប្រទេសណាមួយ ដែលខ្ញុំចូលចិត្ត»។ ក្នុងនោះលោក បានបញ្ជាក់ដែរថា លោកគ្មានអ្វីប្រឆាំងនឹងជនជាតិអាមេរិក នៅក្រោមរដ្ឋបាលលោក ត្រាំ នោះទេ៕
មតិយោបល់