ភ្នំពេញៈ តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ឲ្យដឹងថា អគ្គិសនីកម្ពុជា នឹងផ្ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រៃវែង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
ក្នុងនោះ នៅថ្ងៃសុក្រ ទី១៥ ខែកក្កដានេះ អគ្គិសនីកម្ពុជា នឹងផ្ដាច់ភ្លើងក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ រួមមាន ខណ្ឌទួលគោក ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ ព្រមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន រហូតដល់ឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់ភ្លើងមួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
មតិយោបល់