ភ្នំពេញៈ តាមប្រភពព័ត៌មានផ្លូវការ បានបង្ហើប្រាប់ Post News នៅមុននេះបន្តិចថា មន្ត្រីគយមានឋានៈប្រធានការិយាល័យម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន កាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។
ប្រភពដដែលក៏បញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកក្កដានេះ ជនសង្ស័យដែលជាមន្ត្រីគយរូបនេះ នឹងត្រូវ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរជាផ្លូវការផងដែរ។
បើគិតចាប់តាំងពីថ្ងៃចាប់ខ្លួន រហូតមកទល់នឹងថ្ងៃទី១៥ ខែកក្កដា ម៉ោង៧យប់ ប៉ុន្មានម៉ោងទៀតនេះ ទើបមានរយៈពេល៤៨ម៉ោង ដែលអាជ្ញាធរមានសមត្ថកិច្ចអាចសម្រេចឃាត់ខ្លួន ឬមិនឃាត់ខ្លួន តាមនីតិវិធី។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប្រភព ការចាប់ខ្លួនមន្ត្រីគយខាងលើនេះ គឺជាប់ពាក់ព័ន្ធអំពើពុករលួយ៕
មតិយោបល់