ជប៉ុនៈ នៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា កាលពីថ្ងៃសុក្រ នៅទីក្រុងព្យូងឆាង ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានជួបពិភាក្សាគ្នា ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីន ហ្សូអាបេ ដោយមេដឹកនាំទាំងពីរ បានលើកទ្បើងពីកិច្ចព្រមព្រៀងសងជំងឺចិត្តស្រ្តីកំដរអារម្មណ៍ ដែលទទួលរងភាពអយុត្តិធម៌ នៅអំឡុងសង្គ្រាមលោកលើកទី២។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក មូន បានប្រាប់ទៅលោក អាបេ ថា លោកជឿជាក់ថា ប្រទេសទាំងពីរ នឹងក្លាយជាមិត្តដ៏ពិតប្រាកដជាមួយគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ ទៅថ្ងៃអនាគត ខណៈដែលរូបលោក កំពុងតែពិនិត្យមើលអតីតកាលដ៏ជូរចត់ ដែលបានកើតឡើងកន្លងមក»។
ដោយលោក បានរំឭកទៅរដ្ឋាភិបាលជប៉ុន អំពីកិច្ចព្រមព្រៀងសងជំងឺចិត្តដល់ស្រ្តីអាស៊ីជាង២សែននាក់ ដែលត្រូវបានបង្ខំឲ្យធ្វើជាស្រ្តីបម្រើផ្លូវភេទ សម្រាប់ពួកទាហានជប៉ុន ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២។
កិច្ចព្រមព្រៀងនេះ មានរួមបញ្ជូលទាំងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ និយាយ «សុំទោស ជាមួយវិប្បដិសារីដ៏សែនឈឺចាប់ទាំងនេះ និងបានផ្ដល់ប្រាក់ឧបត្តម្ភចំនួន៨លានដុល្លារ ជាមូលនិធិសម្រាប់ជួយជនរងគ្រោះ៕

មតិយោបល់