(ភ្នំពេញ)៖ ពលករខ្មែរទាំងប្រុសទាំងស្រី រាប់ម៉ឺននាក់បានសម្រុកចេញទៅ ធ្វើការងារនៅប្រទេសថៃ តាមច្រកព្រំដែននានា បន្ទាប់ពីបានឈប់សម្រាកពីការងារ មកចូលឆ្នាំខ្មែរជូបជុំគ្រួសារនៅស្រុកកំណើតរួចមកនោះ។ តាមសេចក្តីរាយការណ៏ពីច្រកព្រំដែនខ្មែរថៃកំម្រៀងខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងមួយថ្ងៃពោលនៅព្រឹកថ្ងៃចន្ទនេះមានពលករខ្មែរបានឆ្លងចូលទៅធ្វើការនៅថៃតាមច្រកខាងលើនេះមានដល់ជាងមួយម៉ឺននាក់។ រីឯព័ត៌មានពីច្រកអន្តរជាតិប៉ោយប៉ែតវិញ ពលករខ្មែរទាំងប្រុសទាំងស្រីមានរាប់ម៉ឺននាក់ឯណ្ណោះ រួមទាំងមានចេញតាមច្រករបៀងនានាផងដែរ៕
ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់