ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីម្នាក់ស្លាប់៣នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅប្រទេសថៃ

ថៃៈអ្នកយកព័ត៌មានបានរបាយការណ៍ថា នៅវេលាម៉ោងប្រហែល ៧:០០ នាទីល្ងាចថ្ងៃនេះ មានហេតុការណ៍ជនល្មើសលួចដាក់បង្កៃគ្រាប់បែកនៅបរិបវេណទុលមុខ ភោជនីយដ្ឋានក្រុងឡុងដ៍ ក្បែរវិហារអ៊ីស្លាមកណ្តាលក្រុង ប៉ាតានី ប្រទេសថៃ បណ្ដាលឱ្យរងរបួសយ៉ាងហោចណាស់ មនុស្ស៤នាក់ ដែលត្រូវបានយកទៅកាន់មន្ទីរពេទ្យ។

យោងតាមការត្រួតពិនិត្យដំបូង គេបានស្គាល់ឈ្មោះជនរងគ្រោះហើយ ទី១.មានឈ្មោះ វិឆ្ឆាកន អេកកុន ទី២.សុនស័ក្តិ ប៉ានស័ង្ខ ទី៣.ណាយយ៉ា ម៉.ឡ ជាអ្នកស្រុករស់នៅក្នុងសង្កាត់នេះ និងមន្ត្រីម្នាក់ទៀតដែលបានបាត់បង់ជីវិតនាពេលទៅដល់មន្ទីរពេទ្យនោះមានឈ្មោះ អនុរ័ក្ស រាក់បុត្រ ។

យ៉ាងណាក៏ដោយ បើតាមការត្រួតពិនិត្យទីកន្លែងកើតហេតុ ប៉ូលិសបានធ្វើការសន្និដ្ឋានថា ជនល្មើសអាចនឹងលាក់គ្រាប់បែកនៅក្នុងរថយន្ត មុនពេលគេធ្វើការបំផ្ទុះវា៕

មតិយោបល់