ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ២ ឃាត់ខ្លួន កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចកំពង់ចំលង ភូមិក សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចទូរស័ព្ទដៃ។
ជនសង្ស័យឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ិន ហ៊ូសាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៨ ភូមិក១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ មួយ ហុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យ ហើយនិងបក្សពួកបានធ្វើសកម្មភាពចូលលួចទូរសព្ទ័ដៃមួយគ្រឿងម៉ាកសាំសុងអេសធូ នៅក្នុងផ្ទះបានសម្រេចហើយក៏រត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងសមត្ថកិច្ច លុះព្រឹកឡើងប្រហែលជាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៥ នេះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នៅត្រង់ចំណុចកំពង់ដរច្រាំងចំរេះ ស្ថិតនៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/Hn65D-5jJS0
https://youtu.be/2UZ95JwKwXU


មតិយោបល់