ម៉ុងហ្គោលីៈ ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី នៅរសៀលថ្ងៃទី១៥ កក្កដា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ អមដំណើរដោយលោកស្រី អាន្នី សុខអាន ភរិយាលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រួមទាំងលោកស្រីជាភរិយាលោកប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ី-អឺរ៉ុប ដទៃទៀត បានអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តមួយចំនួន ក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។ វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រីជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ី-អឺរ៉ុប ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលបំផុត ពីលោកស្រី ប៊ូឡូម៉ា ខាជិតស៊ូរ៉េន (Bolormaa Khajidsuren) ស្រ្តីទី១ ប្រទេសម៉ុងហ្គោលី។
នៅវិមានរដ្ឋម៉ុងហ្គោលី ឬសេតវិមានអ៊ូឡង់បាទ័រ បង្កើតឡើងនៅឆ្នាំ១៩៥០ នៅទីតាំងផ្នែកខាងជើង នៃបរិវេណឆឹងហ្កិ (Chinggis Square) ជាទីកន្លែងដែលមានស្ថាប័នរដ្ឋចម្រុះជាច្រើន។ វិមានរដ្ឋនេះក៏ជាទី កន្លែងធ្វើការប្រចាំថ្ងៃរបស់ប្រធានាធិបតី សមាជិកសភា និងនាយករដ្ឋមន្រ្តី ដោយក្នុងនោះក៏មានសាលប្រជុំសភាផងដែរ។ នៅថ្ងៃទី២៦ខែសីហា ឆ្នាំ២០១២ វិមានរដ្ឋម៉ុងហ្គោលីនេះ ត្រូវបានដាក់សម្ពោធ ដើម្បីអនុញ្ញាតឲ្យសាធារណជនជាតិ និងអន្តរជាតិ ឲ្យចូលទស្សនានៅរៀងរាល់ថ្ងៃអាទិត្យ។ គោលបំណង គឺដើម្បីប្រែក្លាយកន្លែងនេះ ឲ្យទៅជាទីកន្លែងទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចង់សិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀតពីប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសម៉ុងហ្គោលី។ ១-សាលរៀបចំពិធីផ្លូវការ នានា គឺជាទីកន្លែងសម្រាប់រៀបចំពិធីផ្លូវការនានា ជាពិសេសសម្រាប់ថ្នាក់ដឹកនាំពីបណ្តាប្រទេសនានា ដែលមកទស្សនកិច្ចផ្លូវរដ្ឋ និងផ្លូវការនៅប្រទេសម៉ុងហ្គោលី។ ២-សាលប្រជុំសភានៃវិមានរដ្ឋ គឺជាស្ថាប័ន កំពូលរបស់ប្រទេសម៉ុងហ្គោលី ដែលមានភារកិច្ចដូចជា ការតែងតាំងនាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តី ធ្វើសេចក្តីព្រាងច្បាប់នានា អនុម័ត និងធ្វើវិសោធនកម្មច្បាប់ អនុម័តច្បាប់ថវិកាប្រចាំឆ្នាំ អនុម័តគោលនយោបាយ ជាតិ អន្តរជាតិ។ ៤-រូបសមណាក់អធិរាជឆឹងហ្គិខាន់ (Chinggis Khaan) គឺជាក្សត្រដ៏មានកេរ្តិ៍ឈ្មោះល្បី ល្បាញនៅក្នុងប្រវត្តិសាស្រ្តនៃអាណាចក្រម៉ុងហ្គោលី ក៏ដូចជាពិភពលោកទាំងមូល នៅក្នុងសតវត្សរ៍ទី១២។ ៥-ព្រះវិហារហ្កាន់ដាន់តេចឆិនលេន គឺជាព្រះវិហារព្រះពុទ្ធសាសនាដែលធំជាងគេ និងជាទីសក្ការៈដ៏សំ ខាន់បំផុត នៅក្នុងប្រទេសម៉ុងហ្គោលី ដែលមានលោកសង្ឃឡាម៉ាជាង៤០០អង្គ កំពុងគង់ស្នាក់នៅនាពេលបច្ចុប្បន្ន។
ព្រះវិហារនេះត្រូវបានកសាហឡើងនៅឆ្នាំ១៨៣៥ ដោយព្រះគ្រូសង្ឃរាជឡាម៉ាជំនាន់ទី៥ នៃប្រទេសម៉ុងហ្គោលី។ ព្រះវិហារនេះត្រូវបានប្រែមកក្នុងអត្ថន័យថា ទីកន្លែងដ៏បវរនៃសេចក្តីសុខ។ នៅក្នុងព្រះវិហារនោះរួមមាន វិហារសម្រាប់ពិធីនានាចំនួន៣ សកលវិទ្យាល័យព្រះពុទ្ធម៉ុងហ្គោលី នៅក្នុងឆ្នាំ១៩៧០ ដោយចែកចេញជាមហាវិទ្យាល័យទស្សនៈព្រះពុទ្ធចំនួន៣ មហាវិទ្យាល័យវេជ្ជសាស្រ្តនិងតារាសា ស្រ្ត។ ៦-កម្មវិធីវប្បធម៌ ណូម៉ាដីក-ហ្វៃស្ទីវ៉ល-ណាដាម ជាពិធីបុណ្យជាតិរបស់ប្រទេសម៉ុងហ្គោលី ជាពិសេសដើម្បីភ្ញៀវជាតិ និងអន្តរជាតិ បានទទួលនូវបទពិសោធន៍យ៉ាងរំភើបក្រៃលែង នូវទំនៀមទំលាប់ និងប្រពៃណីដែលមានរាប់ពាន់ឆ្នាំមកហើយរបស់ប្រជាជនម៉ុងហ្គោលី។
នៅក្នុងពិធីនោះមានការប្រជុំភ្លេង ការសំដែងរបាំជាតិ និងការស្លៀកពាក់នូវខោអាវប្រពៃណី ពិព័រណ៌អាហារជាតិ ព្រមទាំងមានការប្រកួតកីឡា ជាតិរួមមាន បោកចំបាប់ បាញ់ព្រួញ ប្រណាំងសេះជាដើម។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនានៅតំបន់ ប្រវត្តិសាស្រ្តសំខាន់ៗ ក្នុងទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចលោកជំទាវ ជាភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃនៃប្រទេសអាស៊ី-អឺរ៉ុប បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរ សើរដល់បុព្វបុរសនៃប្រទេសម៉ុងហ្គោលី ដែលបានខិតខំកសាងនូវស្នាដៃដ៏ល្អវិចិត្រទាំងអស់នោះ បន្សល់ ទុកជាកេរ្តិ៍ប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវនិងបានស្គាល់ពីតម្លៃជាសកល ដែលបុព្វបុរសជំនាន់មុនបានខិតខំពុះពារ កសាងដោយការលំបាកបំផុត។ សូមបញ្ជាក់ដែរថា ប្រទេសម៉ុង ហ្គោលី មានផ្ទៃដីទំហំ១លាន៦សែនគីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់នឹងប្រទេសរុស្សីុ និងប្រទេសចិន និងមានប្រជាជនរស់នៅជាង៣លាន៦ម៉ឺននាក់។ ប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ៥៣% និងសាសនា ដទៃទៀត។ សូមបញ្ជាក់ថា ក្រៅពីព្រះពុទ្ធសាសនាប្រជាពលរដ្ឋកាន់សាសនា Shamanist មានចំនួន២,៩ % សាសនាគ្រឹៈមាន២,២% សាសនាម៉ូស្លីមមាន៣% សាសនាផ្សេងៗមាន០,៤% ក្រៅពីនោះប្រជាពលរដ្ឋម៉ុងហ្គោលី ដែលមិនកានសាសនាអ្វីទាំងអស់មានចំនួន ៣៨,៦%។ ដោយឡែកទីអារាមវត្តហ្កាន់ដាន់ តេចឆិនលេន គឺជាព្រះវិហាបុរាណមួយដែលបានកកើតឡើងជាច្រើនទសវត្សរ៍រួចមកហើយ បច្ចុប្បន្នមានព្រះសង្ឃគង់ប្រថាប់សិក្សារៀនសូត្រប្រមាណ៣ពាន់អង្គ។
នៅក្នុងឆន្ទៈនយោយបាយរបស់ខ្លួន អនាគតរបស់ប្រទេសម៉ុងហ្គោលី គឺមិនមែនពឹងផ្អែកលើធនធានរ៉ែតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងនូវធនធានមនុស្ស ដោយត្រូវធ្វើការបណ្តុះបណ្តាលដល់កុមារ ដែលមានសក្តានុពលនិងភាពប្រកួតប្រជែង ឲ្យក្លាយទៅជាមនុស្សពេញវ័យប្រកបដោយសមត្ថភាព និងមានបេះដូងយ៉ាងកក់ក្តៅ។ ប្រទេសម៉ុងហ្គោលីបច្ចុប្បន្ន កំពុងតែអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក្នុងការឈានឆ្ពោះទៅកាន់ការអភិវឌ្ឍនិងការពង្រឹងការតភ្ជាប់ជាមួយ និងបណ្តាក្នុងតំបន់ និងក្រៅតំបន់៕
មតិយោបល់