មនុស្សជាច្រើនតែងតែមានទម្លាប់ទទួលទានផ្លែឈើជាបង្អែម ក្រោយពេលបរិភោគអាហារ ប៉ុន្តែអ្នកជំនាញផ្នែកម្ហូបអាហាររូបត្ថម្ភបានបង្ហាញថា ការយកផ្លែឈើធ្វើជាបង្អែមក្រោយពេលបាយរួចភ្លាម អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។
ពេលវេលាដែលល្អបំផុតក្នុងការបរិភោគផ្លែឈើ គឺមុន នឹងក្រោយពេលទទួលទានបាយ ១ទៅ ២ម៉ោង។ ការសិក្សានេះបានបង្ហាញថា សមាសភាពនៅក្នុងផ្លែឈើមានផ្ទុក កាបូអ៊ីដ្រាត, ជាតិស្ករ, ម្សៅ… សូម្បីតែក្រពះពោះវៀន និងលំពែងក៏បង្កើនបន្ទុកដែរ។ ក្រៅពីនេះ នៅមានសារធាតុផ្សេងទៀត ដែលត្រូវបានរកឃើញនៅក្នុងផ្លែឈើដូចជា cellulose, hemicellulose, pectin …មានសមត្ថភាពខ្ពស់ក្នុងការស្រូបយយជាតិទឹក។ បន្ទាប់ពីក្រពះ ស្រូបយកទឹកនៅក្នុងផ្លែឈើ ក្រពះនឹងធ្វើការចែកចាយបន្ត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតខ្លាំង ហើយធ្វើឲ្យហើមពោះ និងអវិជ្ជមានដល់មុខងារក្រពះពោះវៀន។ ជាពិសេស នៅពេលដែលរាងកាយមានការស្រូបយកសារធាតុ cellulose ច្រើនពេក អាចធ្វើឲ្យប៉ះពាល់ដល់សារធាតុចិញ្ចឹម ព្រមទាំងវីតាមីន ដូច្នេះវាកាន់តែមិនល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ការយកផ្លែឈើជំនួសការបរិភោគអាហារថ្ងៃត្រង់ វាមិនល្អនោះទេ ព្រោះបន្ទាប់ពីការបរិភោគផ្លែឈើ ភាគច្រើនអាចធ្វើឲ្យក្រពះរីកធំ និងនាំឲ្យធាត់ទៅវិញ។ យកល្អក្នុងគួរតែបរិភោគផ្លែឈើមួយម៉ោងមុនពេលទទួលទានអាហារ ឬក្រោយពេលទទួលទានអាហាររួច ព្រោះមធ្យាបាយទាំងពីរនេះអាចដល់ការងាររបស់ប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព៕
មតិយោបល់