ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះរាជអាជ្ញាតួកគីថា យ៉ាងហោចណាស់ មនុស្ស ៤២នាក់បានស្លាប់នៅក្នុងទីក្រុងអង់ការ៉ា

តួកគី: ការិយាល័យព្រះរាជអាជ្ញាតួកគីបាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៤២នាក់បានស្លាប់នៅក្នុងទីក្រុងអង់ការ៉ា ក្នុងអំឡុងពេលការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildirim បាននិយាយថា ស្ថានភាពនៅអង់ការ៉ានេះគឺនៅក្រោមការគ្រប់គ្រងយោធា មួយផ្នែកធំ ហើយមនុស្សចំនួន ១២០នាក់ត្រូវបានចាប់ខ្លួន។ ទាហានរបស់ពួកឧទ្ទាមនៅក្នុងទីក្រុងអង់ការ៉ា និងទីក្រុង អ៊ីស្តង់ប៊ុល កំពុងតែបន្តបាញ់គ្នាតាមដែនអាកាស។

បើតាមសាក្សីបាននិយាយថា ទាហានបានដណ្តើមកាន់កាប់ព្រលានយន្តហោះ Ataturk ទីក្រុងអ៊ីស្តង់ប៊ុលហើយ នៅពេលនេះ។ លោកនាយករដ្ឋមន្ត្រីតួកគី បញ្ជាយោធាបាញ់ទម្លាក់យន្តហោះដែលគេបានលួចយកទៅដោយអ្នកផ្សំគំនិតរដ្ឋប្រហារ។

លោក Erdogan ប្រធានាធិបតីប្រទេសតួកគីបានជម្រុញឲ្យតាមចាប់ខ្លួនអ្នកអនុវត្តច្បាប់មន្រ្តីយោធានៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។ ហើយសណ្ឋាគាររបស់គាត់នៅលើឆ្នេរសមុទ្រ Aegean របស់តួកគី ក៏ត្រូវបានវាយប្រហារដោយគ្រាប់បែកផងដែរ បន្ទាប់ពីគាត់បានចាកចេញ។

សូមបញ្ជាក់ថា មន្ត្រីនៅឯមន្ទីរពេទ្យ Haydarpasa Numune នៅស្រុក Uskudar នៃទីក្រុងអ៊ីស្តង់ប៊ុល និយាយថា ពួកគេបានទទួលស្គាល់ថា យ៉ាងហោចណាស់មនុស្ស ១៥០នាក់បានរងរបួសនិងស្លាប់ម្នាក់៕

 

មតិយោបល់