ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វាយប្រហារនៅទីក្រុង Nice ជនរងគ្រោះក៏មានជនជាតិសិង្ហបុរី និងនិស្សិតម៉ាឡេស៊ីនៅសកលវិទ្យាល័យ SUTD ផងដែរ

បារាំងៈ ក្រសួងការបរទេសបារាំង (MFA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយភេវរកម្ម ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យជាតិ Bastille Day របស់ប្រទេសបារាំង ជនរងគ្រោះក៏មាន ជនជាតិសិង្ហបុរី និងនិស្សិតម៉ាឡេស៊ីនៅសកលវិទ្យាល័យ SUTD ផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

សូមរំឭកថា ភេវរកម្មវាយប្រហារ ដោយរថយន្តធំបុក ចូលទីប្រជុំជន សម្លាប់មនុស្ស ៨៤នាក់ និង ១០០នាក់ទៀតរងរបួស នៅទីក្រុង Nice ប្រទេសបារាំង ។

ភេវរករដែលបើករថយន្តធំបុក ចូលទីប្រជុំជន បណ្ដាលឲ្យមនុស្សស្លាប់ និង រងរបួសរាប់រយនាក់នោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ និងកំណត់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ។

គួរបញ្ជាក់ដែរថា អំទ្បុងពេលកើតហេតុការណ៍នោះ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បានប្រកាសវាយបកលើក្រុមភេរវករ ភ្លាមៗវិញ ដើម្បីជួយជនរងគ្រោះ និងពង្រឹងសន្តិសុខជាតិបន្ថែម។
ករណីនេះ លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពមានអាសន្នរយៈពេលបីខែ៕

មតិយោបល់