ព័ត៌មានសុខភាព ព័ត៌មានអន្តរជាតិ

ជំងឺបេះដូងបានសម្លាប់មនុស្ស ៤លាន់នាក់នៅអឺរ៉ុបជារៀងរាល់ឆ្នាំ

អង់គ្លេសៈ ការចេញផ្សាយរបាយការណ៍នៃការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Oxford បានឲ្យដឹងថា ចំនួននាក់ស្លាប់ដោយសារជំងឺបេះដូង មានចំនួនកើនឡើងដល់ ៤លាននាក់នៅក្នុងបណ្តាាប្រទេសនៅ អឺរ៉ុបជារៀងរាលឆ្នាំ ក្នុងនោះ ១៥០.០០០នាក់ស្លាប់នៅក្នុងប្រទេសអង់គ្លេស ។នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៦ ។

បើទោះជាមានចំនួនអ្នកស្លាប់ច្រើនពិតមែន ប៉ុន្តែបើតាមការសិក្សាមួយនេះ បានបង្ហាញថា ជំងឺបេះដូងនឹងមិននៅជាមូលហេតុ ចំបងបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងបណ្តារប្រជាច្រើននៅអឺរ៉ុបទៀតទេ ប្រទេសទាំងនោះរួមមាន បែលហ្ស៊ិកដាណឺម៉ាក បារាំង អ៊ីតាលី Luxembourg ហូល្លង់ ប្រទេសព័រទុយហ្គាល់ ស្លូវេនី ប្រទេសអេស្ប៉ាញ និងចក្រភពអង់គ្លេស។នៅក្នុងប្រទេសអង់គ្លេស ជំងឺបេះដូងបានម្លាប់មនុស្ស ១៧.០០០នាក់ជារៀងរាល់ឆ្នាំ។

លោក Mike Knapton វេជ្ជបណ្ឌិតនាយកពេទ្យរងនៅ British Heart Foundation បាននិយាយថា «ការសិក្សានេះគឺជាការរំឭកនៃការរីកចម្រើនយ៉ាងខ្លាំងដែលត្រូវបានធ្វើឡើងនៅក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺបេះដូងនៅក្នុងប្រទេសអង់គ្លេស និងទូទាំងអឺរ៉ុបខាងលិចមួយ»៕

image

មតិយោបល់