ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: រដ្ឋអ៊ីស្លាមប្រកាសចេញមុខទទួលខុសត្រូវនៃការសម្លាប់រង្គាលនៅនីស

តួកគី: ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានប្រកាសចេញមុខទទួលខុសត្រូវថា ខ្លួននៅពីក្រោយខ្នងនៃសម្លាប់រង្គាលនៅក្នុងទីក្រុងនីស (Nice) ដែលយ៉ាងហោចណាស់ សម្លាប់មនុស្ស ៨៤នាក់ រួមទាំងកុមារ ១០នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

ទីភ្នាក់ងារ Amaq បានរាយការណ៍មកថា ក្រុមរដ្ឋអ៊ីស្លាមជីហាដបានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍ខាងលើនេះ ស្របពេលដែលមានមនុស្សប្រាំនាក់ បានឃាត់ខ្លួនបន្ទាប់ពីមានការវាយប្រហារនៅទីក្រុងរមណីយដ្ឋានបារាំង។

សូមបញ្ជាក់ថា ក្នុងចំណោមមនុស្ស ២០២នាក់រងរបួស និង៥២នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២៥នាក់ក្នុងចំណោមអ្នកទាំងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់