ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: យោធាតួកគីចំនួន ៨នាក់ ស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅប្រទេសក្រិច

ក្រិច: ក្រសួងការពារជាតិប្រទេសក្រិចបាននិយាយថា ឧទ្ធម្ភាគចក្រយោធាតួកគី បានចុះចតនៅប្រទេសក្រិច ហើយមនុស្សចំនួន ៨នាក់នៅលើយន្តហោះនេះ បានស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៦នេះ។

កាលពីព្រឹកថ្ងៃសៅរ៍នេះ ទីភ្នាក់ងាររបស់រដ្ឋ Anadolu រាយការណ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បានកើនឡើងដល់ ៩០នាក់ រួមទាំងប៉ូលិស ៤១នាក់ និងរបួស ១.១៥៤នាក់។

របាយការណ៍នេះបាននិយាយថា ទាហានដែលគ្មានអាវុធយ៉ាងហោចណាស់ ៧០០នាក់ នៅទីស្នាក់ការកណ្តាលយោធាប្រទេសតួកគី បានចុះចាញ់ ហើយខណៈពេលនេះ យោធាដែលបានចាប់ខ្លួនកើនឡើងដល់ ៣.០០០នាក់៕

Turkey 01

 

មតិយោបល់