ចិនៈ កាសែត South China Morning Post បានរាយការណ៍ថា អ្នកគ្រប់គ្រងជាន់ខ្ពស់នៅអង្គភាពដឹកជញ្ជូនតាមនាវារបស់រដ្ឋចិន ត្រូវបានជាប់ចោទពីបទស៊ីសំណូក ហើយអាចត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃច័ន្ទគណៈកម្មាធិការកណ្តាលរបស់ចិន សម្រាប់អង្គភាពវិន័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sun ត្រូវបានរកឃើញថា មានកំហុសពីការប្រើប្រាស់ឋានៈរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងទទួលសំណូក។
ប្រភពដដែលបានបន្ថែមថា «ក្នុងនាមជាអ្នកដឹកនាំជាន់ខ្ពស់ និងជាអ្នកទទួលខុសត្រូវ នៃសហគ្រាសរដ្ឋ លោក Sun Bo បានបំពានសិទ្ធិអំណាចរបស់លោក ហើយមិនស្មោះត្រង់ ចំពោះបក្សកុម្មុយនីស្តទ្បើយ»។
ដោយការស៊ើបអង្កេតរបស់គណៈកម្មាការ បានឲ្យដឹងថា លោក Sun ត្រូវបានបណ្តេញចេញពីគណបក្ស និងឃុំខ្លួនដោយអាជ្ញាធរចិន កាលពីខែមិថុនា លើការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ៕
មតិយោបល់