ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ការប៉ុនប៉ងធ្វើរដ្ឋប្រហារតួកគី: មនុស្សកើនឡើង ៦.០០០នាក់ត្រូវបានចាប់ឃុំខ្លួន

តួកគី: រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bekir Bozdag បានឲ្យដឹងថា រហូតមកដល់ពេលនេះ តួកគីបានចាប់ឃុំខ្លួនមនុស្សកើនឡើងដល់ ៦.០០០នាក់ដែលបានជាប់ពាក់ព័ន្ធធ្វើរដ្ឋប្រហារបានបរាជ័យកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៦នេះ។

លោកថា ប្រតិបត្តិការបោសសំអាតកំពុងបន្ត ហើយតួលេខនៃការចាប់ខ្លួននេះនឹងកើនឡើងបន្ថែមទៀត។

យុទ្ធនាការនេះបានរួមបញ្ចូលទាំងទាហានជាន់ខ្ពស់និងចៅក្រមផងដែរ។ ទាហានជាន់ខ្ពស់ច្រើនជាង ៥០នាក់ត្រូវបានឃុំខ្លួននៅភាគខាងលិចក្នុងខេត្ត Denizli កាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន ២៦៥នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ខណៈរដ្ឋប្រហារបានបរាជ័យ៕

_90423255_mediaitem90423253Bekir Bozdag Turkeyturkey-coup-0715-overlay-tease

មតិយោបល់