ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសឥណ្ឌូណេស៊ី បាញ់ទឹកបង្ក្រាបហ្វូវបាតុករ ដែលប្រឆាំងនឹងរដ្ឋាភិបាល

ឥណ្ឌូណេស៊ីៈ ប៉ូលិសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់ទឹកដើម្បីបំបែក ក្រុមអ្នកធ្វើបាតុកម្ម ប្រឆាំងនឹងការគ្រប់គ្រងរដ្ឋាភិបាលទីក្រុងហ្សាការតា នៅតំបន់ភាគខាងកើតនៃខេត្តប៉ាពួ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦។

បាតុករប្រហែល ១៥០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងហ្សាកាតា ដើម្បីប្រារព្ធខួបការប្រកាសឯករាជ្យភាពនៃខេត្តប៉ាពួ ក្នុងឆ្នាំ ១៩៦១ ដែលរយៈពេលពីរឆ្នាំ មុនពេលនឹងប្រទេសឥណ្ឌូនេស៊ី បានកាន់កាប់តំបន់នេះ ពីអតីតអាណានិគម ហូឡង់។

តំបន់នេះដែរ ត្រូវបានពួកឧទ្ទាមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង ចំពោះការគ្រប់គ្រងពីទីក្រុងហ្សាការតា បើទោះបីរដ្ឋាភិបាលកណ្តាល បានព្យាយាមដើម្បីរក្សាការកាន់កាប់យ៉ាងរឹងមាំ នៅតំបន់ដ៏សម្បូរធនធានមួយនេះ ជាមួយវត្តមានយោធា និងប៉ូលិសយ៉ាងណាក៏ដោយ។

ក្រុមអ្នកតវ៉ាភាគច្រើន ជាអង្គការសេរីប៉ាពួ (Free Papu) និងជានិស្សិតសម្ព័ន្ធប៉ាពួ បាននាំគ្នាស្រែកថា « ដោះលែងប៉ាពួ» ខណៈដែលពួកគេកំពុងប្រឈមនឹងការប្រឆាំងពីក្រុមប៉ូលិសរាប់រយនាក់ ក្នុងឯកសណ្ឋានប្រឆាំងកុបកម្ម៕

papua0112s_620_440_100papuawater_1480574688pro-papua-demo-indonesia

មតិយោបល់