ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សប្រហែល ២៥០.០០០ នាក់ ត្រូវជាប់ដោយសារទឹកជំនន់ នៅភាគកណ្ដាលប្រទេសចិន

ចិនៈ រដ្ឋាភិបាលទីក្រុង Tianmen បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សប្រហែលជា ២៥០.០០០ នាក់ កំពុងតែត្រូវបានជាប់ដោយទឹកជំនន់ នៅទីក្រុង Tianmen ក្នងខេត្តហ៊ូបីភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

មនុស្សជាង ៦៨០.០០០ នាក់ ត្រូវបានរងផលប៉ះពាល់ និងក្រុងចំនួន ១០ បានលិចលង់បន្ទាប់ពីមានភ្លៀង ធ្លាក់ខ្លាំងជាបន្តចាប់តាំងពីថ្ងៃទី ១៨ ដល់ ២០ ខែកក្កដា នេះបើយោងតាមរដ្ឋាភិបាលទីក្រុង បានបញ្ជាក់។

ក្នុងនោះដែរ ទាហានជាង ៥០០នាក់ មនុស្ស ១.០០០ នាក់ និងទូកល្បឿនលឿន ៦២ គ្រឿង ត្រូវបានបញ្ជូនទៅជួយសង្គ្រោះ ខណៈដែលមនុស្សជាង ១០.០០០ នាក់ ត្រូវបានគេជម្លៀសចញពីច្រាំងទន្លេ ដើម្បីធានាសុវត្ថិ៕

មតិយោបល់