ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ដឹកនាំកំលាំងជួយជួសជុលផ្ទះ ខូចខាតដោយខ្យល់កន្ត្រាក់

(បន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៨ មេសា ២០១៦ លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ រួមនិងកំលាំងនគរបាលស្រុក បានចុះជួយជួសជុលផ្ទះជូនពលរដ្ឋឡើងវិញបន្ទាប់ត្រូវខ្យល់បក់បោក កាលពីរសៀលថ្ងៃទី១៧ កន្លងទៅនេះ។

លោក មាស ឫទ្ធី អធិការនគរបាលស្រុកព្រះនេត្រ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ មេសា ២០១៦ មានករណីភ្លៀង និងខ្យល់កន្ត្រាក់ ប៉ះចំឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះបណ្តាលឲ្យរបើកដំបូល និងជញ្ជាំងផ្ទះចំនួន៣ភូមិ រួមមាន ភូមិ កំព្រាម ៧ ខ្នងផ្ទះ ភូមិ អន្លង់សា ១ខ្នង ភូមិ តាអំ ២៣ ខ្នង។គ្រោះមហន្តរាយធម្មជាតិ លើកនេះ មិនបង្កឲ្យមនុស្សរងរបួស ឬស្លាប់ដែរ តែវាធ្វើឲ្យខូចខាត បាត់បង់ទ្រព្យសម្បត្តិយ៉ាងច្រើន។

លោក បន្តថា នេះជាគ្រោះធម្មជាតិលើកទី៥ ហើយក្នុងឆ្នាំនេះក្រោយពីទទួលបានសេចក្តីរាយការណ៍ពីគ្រោះធម្មជាតិនេះ លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានដឹកនាំកំលាំងខេត្តសហការជាមួយកំលាំងស្រុក របស់លោកចុះជួយជួសជុល ជូនពលរដ្ឋឡើងវិញ និងបាននាំយកអំណោយសួរសុខទុក្ខពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ៕

IMG_9308 image3 IMG_9304 IMG_9305

មតិយោបល់