(បាត់ដំបង)៖ តាមសេចក្តីរាយការណ៏ពីខេត្តបាត់ដំបង បានប្រាប់ Post News ថា លោកអភិបាលខេត្ត ចាន់ សុផល បានគ្រោងសាងសង់រូបសំណាកកវីនិពន្ធដ៏ល្បីគឺលោកតា គង្គ ប៊ុនឈឿន បន្ទាប់ពីលោកទទួលមរណភាពកាលពីថ្ងៃទី១៧ មេសាកន្លងទៅនេះ នៅប្រទេសន័រវ៉េស។
តាមព័ត៏មានបញ្ជាក់ថា លោកអភិបាលខេត្តគ្រោងសាងសង់រូបសំណាក ឫចេតីយលោកតាកវីនិពន្ធ គង្គ ប៊ុនឈឿន នៅជាប់មាត់ស្ទឹងសង្កែ ឫនៅក្បែរម្លប់ដូងទី១០ ឱ្យសមស្របទៅតាមបងបទចម្រៀង ដងស្ទឹងសង្កែឫបទម្លប់ដូងទី១០ ។ លោកអភិបាលខេត្តបញ្ជាក់ថា ការដែលសាងសង់រូបសំណាកលោកតា កវីនិពន្ធ គង្គ ប៊ុនឈឿន នេះគឺដើម្បីឧទ្ទិសកុសល និងជាការគោរពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ។
លោកអភិបាលបញ្ជាក់ថា បើការសាងសង់រូបសំណាកនៅមាត់ស្ទឹងសង្កែមិនបានទេ យើងអាចសាងសង់នៅក្នុងវត្តវិបុលថារាម ដែលវត្តនេះលោក គង្គ ប៊ុនឈឿន ធ្លាប់បួសនឹងរៀនសូត្រចេះដឹងនៅទីនោះ។ លោកកវីនិពន្ធ គង្គ ប៊ុនឈឿន ធ្លាប់និពន្ធបទចម្រៀងបានរាប់ពាន់បទ កំណាព្យរាប់រយ នឹងប្រលោមលោកបានជិត១០០រឿង ផងដែរ។
បើតាមចាំខ្លះដូចជា បទផ្គរបរបៃលិន ក្រោមម្លប់ដូងទី១០ មាត់ស្ទឹងសង្កែ កម្លោះហុងដាកញ្ញាប៉េសេ ។ល។ បើតាមប្រជាពលរដ្ឋទូទៅបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់នូវកវីនិពន្ធជើងចាស់ទស្សវត្តន៏៧០ ។ ប្រជាពលរដ្ឋនៅបាត់ដំបងបានគាំទ្រឱ្យមានការសាងសង់រូបសំណាកលោកតាកវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីទុកឧទ្ទឹសកុសល់សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕
មតិយោបល់