ចិនៈ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ភ្លៀងនៅតែបន្តធ្លាក់ ក្នុងរយៈពេលជាងពីរសប្តាហ៍ ហើយ នៅផ្នែកមួយនៃប្រទេសចិន ដែលសម្លាប់ជីវិតមនុស្ស យ៉ាងហោចណាស់ ៦១ នាក់និង ១៤នាក់ទៀត កំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
នៅភាគកណ្តាលខេត្ត Hubei ភ្លៀងធ្លាក់ខ្លាំង បានបណ្ដាលឲ្យមនុស្ស ៣៤ នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួន ហើយនៅភាគខាងកើតខេត្ត Anhui មនុស្ស ២៧ នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតបាត់ខ្លួន នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។
ក្នុងគោលបំណងដើម្បីជួយដល់ការងារជួយសង្គ្រោះ ពីគ្រោះមហន្តរាយអាជ្ញាធរ បានបម្រុងទុកតង់ចំនួន ៣.០០០ និងគ្រែបត់ ៣.០០០ ដល់ខេត្តនេះ និងបន្ថែមភួយចំនួន ៥.០០០ ទៀតផងដែរ។
មកទល់ពេលនេះ ជាង ១៧ លាននាក់ ត្រូវបានរងផលប៉ះពាល់ ដោយភ្លៀងធ្លាក់នៅក្នុងខេត្តទាំងពីរនេះ ដោយមាន ៩៧៤.០០០០ នាក់ បានផ្លាស់ប្តូរទីលំនៅ។ ភ្លៀងធ្លាក់នេះ បានបំផ្លាញបន្ទប់ជាង ៤០០.០០០ និងរងផលប៉ះពាល់ដល់ផ្ទៃដីដាំដំណាំ ១,៤ លានហិកតា។
ស្ថានីយ៍ត្រួតពិនិត្យការ ជាច្រើននៅបឹង Dongting ក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានរាយការណ៍ថា ការកើនឡើងនៃកម្រិតទឹកចុងសប្តាហ៍នេះ ធ្វើឲ្យទឹកជាច្រើនហូរចូលទៅក្នុងបឹងនេះ៕
មតិយោបល់