អាមេរិកៈ ប្រភពពីមន្រ្តីអាមេរិកពីររូប បានឲ្យដឹងថា កូរ៉េខាងជើង កំពុងរៀបចំបើកដំណើរការ បាញ់មីស៊ីលផ្លោងរយៈមធ្យម នៅរយៈពេលបីថ្ងៃខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការបាញ់នេះ នឹងត្រូវគ្រោងទុកសម្រាប់រយៈពេលចន្លោះពី ២៤ ទៅ ៧២ ម៉ោង ដែលវានឹងក្លាយជាការបាញ់បង្ហោះស៊េរីចុងក្រោយ របស់ប្រទេសកុម្មុយនិស្តមួយនេះ នៅក្នុងឆ្នាំនេះ ខណៈបានការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលបានគាំទ្រដោយចិន ក្នុងការហាមឃាត់សកម្មភាពទាំងអស់ ដែលទាក់ទងនឹងកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ដែរថា កូរ៉េខាងជើង កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ និងអន្តរជាតិផ្សេងទៀត ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការធ្វើតេស្តមីស៊ីលរបស់ខ្លួនម្តងហើយម្តងទៀត ក្នុងឆ្នាំនេះ៕

មតិយោបល់