ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ មនុស្សជាង ៩.០០០នាក់ ត្រូវបណ្ដេញចេញពីការងារ ក្រោយរដ្ឋប្រហារនៅតួកគី

តួកគីៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋតួកគី បាននិយាយថា ក្រសួងមហាផ្ទៃ បានបណ្ដេញមនុស្សជាង ៩.០០០ នាក់ ចេញពីការងារ ក្នុងនោះរួមមានអភិបាលចំនួន ៣០ នាក់ នៅទូទាំងប្រទេសផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការបោសសំអាតនេះ តួលេខនៃការចាប់ខ្លួន និងបណ្ដេញពីការងារនេះ អាចនឹងមានការកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា រដ្ឋប្រហារយោធានៅតួកគី កាលពីថ្ងៃសុក្រនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ មនុស្សចំនួន ២៩០នាក់ ខណៈដែលរដ្ឋប្រហារនេះ ត្រូវបានបរាជ័យ៕

មតិយោបល់