ព័ត៌មានជាតិ

ពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ

ស្វាយរៀង: នៅវេលាម៉ោង០៩និង០០នាទី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួលបានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដែលលោកអនុសេនីយ៍ឯក អុច ចំណុច មេបញ្ជាការចាស់ផ្ទេរដំណែងជា រងសេនាធិការដ្ឋាន ជំនួសដោយលោកអនុសេនីយ៍ទោ ឌុយ ស៊ីចាន់ មកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករំដួលវិញ។

ពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព លោក​ សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្តីទីនៃគណ:អភិបាលស្រុកអញ្ជើជាកិត្តិយស និងមានការចូលរួមពិសំណាកលោកមេបញ្ជាការរងខេត្ត លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានស្រុក ក្រុងទាំ៨ លោកមេបញ្ជាការ វរព្រំដែនលេខ២០១ លោកប្រធាននគរបាលវរព្រំដែនលេខ៦១១ លោកមេបញ្ជាការសិករងស្រុក លោកអធិការនគរបាលស្រុក លោកមេឃុំ នាយប៉ុស្ត៍រដ្ឋបាល និងសមាជិកអាវុហត្ថស្រុកផងដែរ។

ក្នុងពិធីនេះ លោក​មេបញ្ជាការខេត្ត មានប្រសាន៍ផ្តាំផ្ញើរឲ្យយកចិត្តទុកដាក់ក្នុងការ បំពេញភារកិច្ច រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះពេលមានគ្រោះអាសន្ន និងអនុវត្តឲ្យបាននូវតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ៕

មតិយោបល់