ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីនគ្រោងនឹងរើសទាហាន ២ម៉ឺននាក់ ដើម្បីប្រយុទ្ធនឹងក្រុមអ៊ីស្លាម

ហ្វីលីពីន: ចាប់តាំងពីដំណើរការមកកាន់អំណាចរយៈពេលប្រាំសប្តាហ៍មុន លោកប្រធានាធិបតីហ្វីលីពីន Duterte បាននិយាយថា លោកគ្រោងនឹង​ជ្រើសរើស​ទាហានចំនួន ២០.០០០នាក់បន្ថែមទៀត ដើម្បីជួយការពារបូរណភាពទឹកដីរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។

លោកបានសង្កត់ធ្ងន់ថា «ឥឡូវនេះ ខ្ញុំមើលឃើញបញ្ហានៅពេលខាងមុខ ក្នុងរយៈពេល​៣ទៅ ៧ឆ្នាំខាងមុខទៀត យើងនឹងមានបញ្ហាជាមួយនឹងក្រុម ISIS។ ហើយខ្ញុំថា កងទ័ពគឺជាឧបករណ៍​ទំនើប ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម Abu Sayyaf»។

លោកបានបន្តថា យើងចង់គ្រប់គ្រងតំបន់ទាំងអស់ ហើយយើងមិនចង់បាត់បង់ទឹកដីណាមួយទេ យើងចង់​រំលឹកឡើងវិញនូវសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ពួកសកម្មប្រយុទ្ធអ៊ីស្លាម និងនៅក្នុងជម្លោះនៅក្នុងសមុទ្រហ្វីលីពីនជាមួយចិន ក្នុងសមុទ្រចិនខាងត្បូង។

លោកបានរៀបរាប់ថា ភេរវករក្រុម Abu Sayyaf ដែលជាចោរប្លន់បានសម្លាប់ជនស៊ីវិល ដោយគ្មាន​ហេតុ​ផល ហើយម្យ៉ាងវិញទៀត ពួកគេបានជំរិតទារប្រាក់និងបំផ្ទុះគ្រាប់បែក។ ហើយក្រុមនេះ កំពុង​ចំណាប់​ខ្មាំង​បរទេសជាច្រើននាក់ផងដែរ មកពីប្រទេសន័រវេស, ប្រទេសហូឡង់និងប្រទេសម៉ាឡេស៊ី៕

Abu Sayyaf militants Philippinesclashes in Philippines​01clashes in Philippines 02

មតិយោបល់