ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុកកែតបាញ់ចេញពីប្រទេសស៊ីរីបានសម្លាប់មនុស្សម្នាក់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងទីក្រុងតាមព្រំដែនប្រទេសតួកគី

(ក្រុងអង់ការ៉ា)៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសតួកគីបានឲ្យដឹងថា គ្រាប់រ៉ុកកែតបាញ់ចេញពីប្រទេសស៊ីរី ដែលបានគ្រប់គ្រងដោយរដ្ឋអ៊ីស្លាម (IS) ដែលគេស្គាល់ថា ជាក្រុមឧទ្ទាម jihadists បានសម្លាប់មនុស្សម្នាក់ និងអ្នកផ្សេងទៀតរងរបួសនៅក្នុងទីក្រុងតាមព្រំដែនប្រទេសតួកគី។ នេះបើយោងតាមទីភ្នាក់ងារផ្សាយព័ត៍មាន AP ចេញផ្សាយមុននេះបន្តិច នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។បើតាមក្រុមមន្ត្រីរដ្ឋាលភិបាលបានឲ្យដឹងបន្ថែមថា ជាតបតនឹងទង្វើដ៏គឃ្លើនរបស់ក្រុមឧទ្ទាម jihadists ប្រទេសតួកគីបានបាញ់កាំភ្លើងធំវាយបកត្រលប់ទៅរដ្ឋអ៊ីស្លាម (IS) ក្នុងប្រទេសស៊ីរីវិញផងដែរ៕

  

មតិយោបល់