ព័ត៌មានសុខភាព

ប្រេងដូងអាចបំផ្លាញ់កោសិកាមហារីកពោះវៀនធំ ៩០% ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ

បរទេស៖ នៅសហរដ្ឋអាមេរិក ជំងឺមហារីកពោះវៀនធំ គឺជាដើមហេតុទីពីរដែលធ្វើឲ្យមានប្រជាជនស្លាប់រាប់ពាន់អ្នកក្នុងមួយឆ្នាំៗ។ បញ្ហាដ៏ធំបំផុត​នៃប្រភេទ​ជំងឺ​នេះ គឺរោគសញ្ញាចាប់ផ្តើមបង្ហាញយឺតៗខ្លាំងណាស់ ដែលមិនងាយនឹងសម្គាល់ដឹងឡើយ។ ប៉ុន្តែជំងឺប្រភេទនេះ​អាចព្យាបាល​យ៉ាងឆាប់រហ័ស​ដោយ​ប្រើ​ប្រេងដូង ប្រសិនបើអ្នកដឹងរោគសញ្ញាដំបូង។

តើប្រេងដូង ពិតជាអាចបំផ្លាញ់កោសិកាមហារីកស្ទើរតែអស់ទាំងស្រុង ក្នុងរយៈពេលតែពីរថ្ងៃមែនទេ?

អ្នកវិទ្យាសាស្ត្របានបង្ហាញថា ប្រេងដូង ជួយប្រឆាំងផលប៉ះពាល់អវិជ្ជមាននៃការព្យាបាលដោយសារធាតុគីមី និងកែលម្អជីវិតរបស់អ្នកជំងឺមហារីក។
ការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្ដី Cancer Research journal បានឲ្យដឹងថា អាស៊ីត lauric នៅក្នុងប្រេងដូង​មានលក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​រោគមហារីក។ ស្ទើរតែ ៥០% នៃប្រេងដូង គឺមានអាស៊ីត lauric ហើយបើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Adelaide បានបង្ហាញថា ប្រេងដូងអាចបំផ្លាញ់កោសិកាមហារីកពោះវៀនធំ ៩០% បន្ទាប់ពីប្រើបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ ចំពោះការ​សិក្សាផ្សេងៗ​ទៀត ក៏បានគាំទ្រដល់ការ​រកឃើញទាំងនេះដែរ។

អ្នកស្រាវជ្រាវបានបន្ថែមទៀតថា មនុស្សជាច្រើនបានបដិសេធចំពោះការរកឃើញនេះ ដោយសារតែការពិសោធន៍ត្រូវបានអនុវត្តនៅក្នុងកែវ មិនទាន់​អនុវត្ត​ផ្ទាល់​លើមនុស្សឡើយ។ ប៉ុន្តែការពិសាធន៍ និងការស្រាវជ្រាវទាំងនេះត្រូវបានចំណាយប្រាក់អស់ជាច្រើន ហើយគ្មាន​ការឧបត្ថម​ពីក្រុមហ៊ុនឱសថ​ណាមួយ​ឡើយ ដូច្នេះវាមានការលំបាកយ៉ាងខ្លាំងក្រុមអ្នកស្រាវជ្រាវដើម្បីអនុត្ត៕

COLON CANCER CELLS

មតិយោបល់