បើយោងតាមអ្នកជំនាញផ្នែកតម្រងនោមបានបង្ហាញថា បច្ចុប្បន្ននេះមានមនុស្សវ័យកាន់តែច្រើនឡើងៗ កំពុងតែរងគ្រោះដោយសារតែជំងឺតម្រងនោម ដោយសារតែទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ។ ខាងក្រោមនេះ គឺជាកត្តា៤យ៉ាង ដែលគេចាត់ទុកជាដើមហេតុនាំឲ្យគ្រោះថ្នាក់ដល់តម្រងនោម ហើយប្រសិនបើបណ្តោយទុកយូរអាការៈកាន់តែធ្ងន់ធ្ងរឡើង។
១.មិនសូវផឹកទឹក
ដោយសារតែខ្ជិលចូលបង្គន់ញឹកពេក ទើបមនុស្សវ័យក្មេងភាគច្រើនមិនសូវទទួលទានទឹកនោះទេ។
អ្នកត្រូវដឹងថា ទឹកដើរតួនាទីសំខាន់សម្រាប់តម្រូវការរាងកាយទាំងមូល ប្រសិនបើនៅក្នុងរាងកាយមានជាតិទឹកមិនគ្រប់គ្រាន់ទេមុខងារនៃរសីរាង្គទាំងអស់នឹងជួបបញ្ហា។ ជាពិសេសជាតិពុល ព្រមទាំងកាកសំណាល់ផ្សេង ត្រូវប្រមូលផ្តុំនៅក្នុងតម្រងនោម ហើយយូរៗទៅតម្រងនោមច្បាស់ជាខូចជាមិនខាន។
២.ចូលចិត្តប្រើភេសជ្ជៈផ្សេងៗជំនួសទឹក
នៅក្នុងរដូវក្តៅ មនុស្សជាច្រើនតែងមានទម្លាប់ទទួលទានភេសជ្ជៈត្រជាក់ៗ ជំនួសទឹក ជាពិសេសក្មេងៗតែម្តង។
ភេជ្ជៈភាគច្រើន មានផ្ទុកជាតិកាហ្វេអ៊ីន និងជាតិស្ករ ដែលជាមូលហេតុធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់។ ទន្ទឹមនឹងនេះផងដែរ អ្នកជំនាញបានព្រមានថា សម្ពាធឈាមឡើងខ្ពស់នេះហើយ គឺជាកត្តាដ៏សំខាន់បំផុតដែលនាំឲ្យខូចតម្រងនោម។
៣.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
មានកត្តាជាច្រើនដូចជា ភាពតានតឹង អាកាសធាតុត្រជាក់ ធ្វើការហួសកម្លាំង ហើយសូម្បីតែជំងឺធ្លាក់ទឹកចិត្ត ក៏បណ្តោលឲ្យខ្សោយប្រព័ន្ធភាពស៊ាំដែរ។ កត្តាទាំងអស់នេះ ភាគច្រើនកើតមានចំពោះមនុស្សវ័យក្មេង ច្រើនជាងមនុស្សវ័យចំណាស់។
ប៉ុន្តែការចុះទន់ខ្សោយនៃប្រព័ន្ធភាពស៊ាំ ត្រូវបានគេសង្កេតឃើញថា ក៏ជាដើមហេតុមួយដែលបណ្តោលឲ្យមានគ្រោះថ្នាក់ដល់តម្រងនោមដែរ ដូច្នេះសូមធ្វើការប្រុប្រយ័ត្នទាំងអស់គ្នា។
៤.ការបរិភោគអាហារគ្មានផាសុខភាព
មនុស្សភាគច្រើន តែងតែចូលចិត្ត ទទួលទានអាហារក្តៅ ប្រៃ សម្បូរជាតិស្ករ ឬភេសជ្ជៈកាបូណាតជាដើម។
ទោះជាយ៉ាងណាសូមចាំថា ទម្លាប់បែបនេះរយៈពេលយូរ រាងកាយនឹងផ្ទុកកាឡូរីលើសកម្រិត បង្កើនបន្ទុកទៅលើតម្រងនោម បង្កឲ្យមានកូលេស្តេរ៉ុលកើនឡើង សម្ពាធឈាមឡើងខ្ពស់ និងកើតជំងឺតម្រងនោមផ្សេងទៀត។
យកល្អ ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព ក៏ដូចជាតម្រងនោម សូមកាត់បន្ថយអាហារទាំងប៉ុន្មានប្រភេទនេះ៕
ដកស្រង់ពី៖ soha
មតិយោបល់