ចិន: ជនសង្ស័យជាង ១.៩០០នាក់ត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាបដោយអាជ្ញាធរចិនដែលប្រឆាំងនឹង ឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការលួចចូលមើលឯកសារទិន្នន័យឯកជនខុសច្បាប់ របស់ប្រជាពលរដ្ឋទូទៅ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦ នេះ។
ក្រសួងសន្តិសុខសាធារណៈបាននិយាយនៅថ្ងៃពុធនេះនៅក្នុងអំឡុងពេលយុទ្ធនាការ ដែលនឹងចាប់ផ្តើមនៅខែមេសា ដោយប៉ូលិសនៅទូទាំងប្រទេសនេះ បានដោះស្រាយព្រហ្មទណ្ឌជាង ៧៥០ករណី ដែលពាក់ព័ន្ធរឹបអូសយកទិន្នន័យឯកជនបានជាង ២៣ពាន់និងលុបទិន្នន័យខុសច្បាប់ជាង ៣៥២.០០០។ យុទ្ធនាការនេះត្រូវបានគេមើលឃើញថា មានការបិទគេហទំព័រ និងកម្មវិធីអនឡាញច្រើនជាង ៦១០ផងដែរ។
ការលួចចូលមើលទិន្នន័យដោយខុសច្បាប់និងការលក់ដូរនិងរកស៊ីឯកជនរបស់ពលរដ្ឋ រួមទាំងអត្តសញ្ញាណផ្ទាល់ខ្លួន, លេខទូរស័ព្ទ, អាសយដ្ឋាន, គណនីធនាគារ និងបណ្តាញសង្គមនិងពាក្យសម្ងាត់ ដូចកំណត់ត្រាការដើរទិញឥវ៉ាន់ បាននាំឱ្យមានការកើនឡើងការបន្លំទូរគមនាគមន៍, ការលួចបន្លំតាមអ៊ីនធឺណិត និងការគំរាមកំហែងនៅក្នុងប្រទេសចិន នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕
មតិយោបល់