តួកគី: លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយថា ប្រទេសផ្សេងទៀតអាចនឹង ត្រូវបានចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ១៥ កក្កដា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
លោក Erdogan បានថ្លែងនៅក្នុងបទសម្ភាសមួយជាមួយលោក Al Jazeera នៅទីក្រុងអង់ការ៉ាថា វាអាចនឹងមានប្រទេស ផ្សេងទៀត ចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា បន្ទាប់ពីដំណើរការតុលាការនឹងបង្ហាញនៅពេលក្រោយ។ លោក Fethullah Gulen បព្វជិតមូស្លីមមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រជាជនរបស់គាត់គឺនៅពីក្រោយការប៉ុនប៉ងធ្វើរដ្ឋ ប្រហារ។ លោកប្រធានាធិបតីតួកគីត្រូវបានគេជូនដំណឹងមុនអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារជាលើកដំបូង តាមរយៈប្អូនថ្លៃរបស់គាត់ ហើយប្រតិកម្មដំបូងរបស់គាត់គឺមិនជឿថា វាអាចកើតមានរដ្ឋប្រហារនោះទេ ប៉ុន្តែឥឡូវបានវាបានកើតឡើងរួចហើយ។
លោក Erdogan បានសារភាពថា គាត់មានភាពទន់ខ្សោយការស៊ើបការណ៍សម្ងាត់សម្រាប់ឧប្បត្តិហេតុនេះ។ ប្រសិនបើមាន ការស៊ើបការណ៍សម្ងាត់ត្រឹមត្រូវ ដែលពួកគេអាចការពារការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះបាន។ ពួកគេមានបញ្ជីនៃជនសង្ស័យ នៃសមាជិកចលនា Gulen អាចធ្វើទៅបាន ប៉ុន្តែពួកគេមិនអាចធ្វើសកម្មភាពដោយសារការរឹតបន្តឹងនៃច្បាប់នេះពេកទេ តែការតភ្ជាប់របស់ពួកគេត្រូវបានបង្ហាញក្នុងអំឡុងពេលសួរចម្លើយ។ ហើយមនុស្សចំនួនធំបានចាប់ឃុំខ្លួន និងបន្សុទ្ធកម្ម (ជម្រោះចោល) នៅក្នុងស្ថាប័នរដ្ឋនិងឯកជន។
រដ្ឋាភិបាលបានបញ្ជូនសំណើទៅសហរដ្ឋអាមេរិកសំរាប់ការធ្វើបត្យាប័នលោក Fethullah Gulen។ លោកសង្ឃឹមថា ពួកគេនឹង បោះជំហានមួយបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងបានប្រមូលឯកសារជាច្រើន ប៉ុន្តែយើងមិនទាន់បានបញ្ចប់នៅឡើយ ទេ។ ការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះបានឈានដល់ទីបញ្ចប់មួយ។ ពួកគេអាចមានផែនការផ្សេងគ្នាសម្រាប់សម័យក្រោយទៀត។
លោកបានគូសបញ្ជាក់ថា វាអាចនឹងមានការផ្សារភ្ជាប់គ្នារវាងចលនា Gulen និងអ្នកបើកបរយន្តហោះពីរនាក់ ដែល បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ពិភពលោកនេះគឺមិនត្រឹមតែសហភាពអឺរ៉ុប និងបណ្តា ប្រទេសជាច្រើនទៀត ដូចជា សហរដ្ឋអាមេរិក, រុស្ស៊ីនិងចិន ទាំងអស់មានការមានច្បាប់ប្រហារជីវតិ…ដើម្បីសម្រេចថាតើ អនុម័តច្បាប់ប្រហារជីវិតបានដែរឬទេ។ លោកនឹងអនុម័តប្រសិនបើសភាអនុម័តច្បាប់ប្រហារជីវិត។
សូមបញ្ជាក់ថា ក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីថ្ងៃសៅរ៍ មនុស្សជាង ៩០០០នាក់ត្រូវបានចាប់ខ្លួន កំពុងប្រឈមមុខនឹង ការសម្រេចចិត្តរបស់តុលាការ នេះបើយោងតាមលោកប្រធានាធិបតី៕
មតិយោបល់