ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី ប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងអាមេរិក ជុំវិញរឿងគ្រូគង្វាលដែលជាប់ឃុំឃាំង

តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងប្រឆាំងការគំរាមកំហែងរបស់អាមេរិក ទៅលើរឿងគ្រូគង្វាលអាមេរិកម្នាក់ ដែលត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរ​តួកគី​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

ទំនាក់ទំនងរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ បានធ្លាក់ទៅចំណុចទាបបំផុត ក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ជុំវិញបញ្ហាជាច្រើន ក្នុងនោះក៏រួមមានទាំងការឃុំខ្លួនគ្រូគង្វាលអាមេរិក លោក Andrew Brunson លើការចោទប្រកាន់ថា បានគាំទ្រភេរវកម្ម ដែលជំរុញអត្រាប្តូរប្រាក់តួកគី ធ្លាក់ចុះបំផុតបើធៀបនឹងដុល្លារអាមេរិក។

ខណៈតួលេខប្រាក់តួកគី បានធ្លាក់ចុះរហូតដល់ ១៦ ភាគរយ ធៀបនឹងប្រាក់ដុល្លារ កាលពីថ្ងៃសុក្រ ហើយវាអាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានដំឡើងពន្ធដែក និងអាលុយមីញ៉ូមទ្វេដង លើប្រទេសតួកគី៕

មតិយោបល់