ព័ត៌មានអន្តរជាតិ

កូនស្រីច្បង ម៉ាលៀ អូបាម៉ា បានបញ្ចប់ថ្នាក់វិទ្យាល័យដោយជោគជ័យ

អាមេរិកៈ កូនស្រីរៀនចប់តើឪពុកម្តាយទៅចូលរួមអបអរសាទរដែរឬទេ?
កូនស្រីច្បងរបស់ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នាង ម៉ាលៀ អូបាម៉ា បានបញ្ចប់ថ្នាក់វិទ្យាល័យដោយជោគជ័យកាលពីថ្ងៃសុក្រ នេះបើយោងតាមគេហទំព័រ កូស្មូប៉ូលីទែន ដែលបានចុះផ្សាយនៅក្នុងថ្ងៃនេះ។

សេចក្តីអំណរសាទរ ត្រូវបានធ្វើឡើងសម្រាប់នាង ម៉ាលៀ អូបាម៉ា អ្នកដែលត្រូវបាន​រៀបចំចាត់ចែងឲ្យរៀនចប់ថ្នាក់វិទ្យាល័យ ដោយឪពុកម្តាយដែលមើលការខុសត្រូវ​តឹងរឹងបំផុត​នៅក្នុងពិភពលោក។

លោកស្រី អូបាម៉ា បានប្រាប់ អ្នកសារព័ត៌មានថា ប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺគ្រាន់តែជាឪពុកធម្មតាម្នាក់ ដូចឪពុកដ៏ទៃទៀតដែរ គ្មានអ្វីអឹកធឹក ហើយអ្នកមិនដឹងទេថា ពួកយើងមកចូលរួមឬអត់។

លោកប្រធានាធិបតីបានប្រាប់ដល់ក្រុមនុស្ស នៅក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាម៉េរិកជាមុនហើយ ថាលោកគ្រោងនឹងពាក់វ៉ែនតាខ្មៅដើម្បីបិទបាំង ទឹកភ្នែករបស់លោក ហើយលោកនឹងទៅឈរពីក្រោយ ម៉ាលៀ ដើម្បីអបអរសាទរ នៅពេលដែលនាងដើរឆ្លងកាត់ឆាក់។

យោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា លោក អូបាម៉ា បានបដិសេធន៍ មិនផ្តល់អនុសាសន៍ ថាទៅចូលរួមថ្ងៃបញ្ចប់ថ្នាក់របស់កូនស្រីទេ ព្រោះលោកបារម្ភថា លោកអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង។

ពេលនេះគេនៅមិនទាន់មានរូបថតដែលបានផ្តល់សិទ្ធិអនុញ្ញាតិជាផ្លូវការ ស្តីអំពីថ្ងៃពិសេស របស់ ម៉ាលៀ នៅឡើយទេ ប៉ុន្តែមានរូបភាព ត្រូវបានថតចាប់យក ពីចំងាយ​ របស់សិស្សទាំងអស់ដែលបានបញ្ចប់ថ្នាក់នៅវិទ្យាល័យ Sidwell Friends ទាំងមូល។

យ៉ាងណាក៏ដោយ មកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា លោកនិងលោកស្រី អូបាម៉ាចូលរួមដែរឬអត់ ៕

មតិយោបល់