ថៃៈ បណ្តាញទូរទស្សន៍ទាំងអស់នៅថៃ តម្រូវឲ្យមានកម្មវិធីផ្សាយដូចគ្នា ហើយត្រូវមានពណ៌ស-ខ្មៅ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ Bhumibol Adulyadej កាលពីម្សិលមិញ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ឯកយោធាលោក Sansern Kaewkamnerd ជាអ្នកនាំពាក្យបានប្រាប់អ្នកកាសែតថា បណ្តាញទូរទស្សន៍ទាំងអស់ ត្រូវបានបញ្ជាឲ្យផ្សាយកម្មវិធីរបស់ខ្លួនដូចគ្នា ក្នុងអំទ្បុងពេលថ្ងៃកាន់ទុក្ខព្រះមហាក្សត្ររយៈពេល ៣០ ថ្ងៃ។
ចំណែកវេបសាយវិញ អាចបន្តចេញផ្សាយព័ត៌មានដូចធម្មតា ប៉ុន្តែត្រូវដាក់ពណ៌ស-ខ្មៅ៕

មតិយោបល់