ភ្នំពេញៈ នៅសល់ពេលតែ៥ ទៅ ៦ថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យ ១០០ថ្ងៃ កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន នឹងចាប់ផ្តើមធ្វើ នៅថ្ងៃទី២៧ កក្កដា ដើម្បីឧទ្ធិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ របស់លោក ។
បើយោងតាមគេហទំព័រហ្វេសប៊ុក លោក មុត ថារី នៅរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលត្រូវជាកូនប្រសា លោក គង្គ ប៊ុនឈឿន ជាប់ងារជាកវីម្ចាស់ស្ទឹងសង្កែ បានបង្ហោះនូវកាលបរិច្ចេទ និងកន្លែងធ្វើបុណ្យ ១០០ថ្ងៃ ជូនលោកឪពុកប្រសារ គង្គ ប៊ុនឈឿន ។
ក្នុងនោះលោកបានបង្ហោះធៀបបុណ្យ និង សរសេរថា «សុំទោសបងប្អូនដែលមិនបានអញ្ចើញផ្ទាល់» ។
សូមបញ្ជាក់ផងដែរថា លោក គង្គ ប៊ុនឈឿន បានទទួលមរណភាពនៅលើទឹកដីប្រទេស ន័រវែស នៅម៉ោង ៧ ព្រឹក ត្រូវនឹងម៉ោង ១ រសៀលនៅប្រទេសកម្ពុជាកាលថ្ងៃអាទិត្យទី ១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងវ័យ ៧៧ ឆ្នាំ៕
មតិយោបល់