ស៊ីរីៈ លោក Redor Khalit អ្នកនាំពាក្យជាផ្លូវការរបស់ អង្គភាពការពារប្រជាជន (YPG) របស់ប្រតេសស៊ីរី បាននិយាយថា ប្រធានាធីបតីតួកគី លោក Recep Tayyip Erdogan គឺជាឪពុកធម៌របស់ក្រុមភេរវកម្មនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០១៦។
អ្នកនាំពាក្យរូបនេះបានបន្តថា លោក Erdogan បានយាយថាការឧបត្ថម្ភគ្មានដែនកំណត់ចំពោះអង្គការភេរវករក្នុងគោលបំណងសម្រេចឲ្យបាននូវគោលដៅផ្ទាល់ខ្លួនរបស់លោក ។
លោក Khalit បានចោទប្រកាន់Erdogan អំពី “ការធ្វើឥឲ្យមតិសាធារណៈមានការយល់ច្រឡំ” នៅពេលលោកErdogan បានបំពាវនាវទៅដល់បញ្ជីខ្មៅរបស់អង្គភាពការពារប្រជាជន ថាជាអង្គការភេរវករមួយ៕
មតិយោបល់