បារាំងៈ ក្រុមសកម្មប្រយុទ្ធ ISIS បានអំពាវនាវដល់ភេរវករឲ្យអនុវត្តការវាយប្រហារភេរវកម្ម សម្លាប់មនុស្សបន្ថែមទៀត នៅប្រទេសបារាំង បន្ទាប់ពីការវាយប្រហារក្នុងទីក្រុងនីស ដែលសម្លាប់ជីវិតមនុស្សចំនួន ៨៤ នាក់ និងជាង ២០០នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងវីដេអូឃោសនាថ្មីនោះ គេឃើញមានមនុស្សពីរនាក់និយាយ ដោយថែមទាំងរៀបរាប់ពីភេរវករបារាំងម្នាក់ ឈ្មោះលោក Mohamed Bouhlel អាយុ ៣១ ដែលបានបើករថយន្តធន់ធំ ចូលទៅបុកហ្វូងមនុស្ស នៅទីប្រជុំជនកំពុងមានមនុស្សប្រារព្ធទិវាជាតិ Bastille Day របស់បារាំង ដែលបណ្ដាលឲ្យមនុស្ស ៨៤ នាក់ស្លាប់ផងដែរ៕
https://youtu.be/bMSKkNPWBdE
មតិយោបល់