ព័ត៌មានអន្តរជាតិ

ឆេះអាគារ ២៤ជាន់ ជាមួយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅភាគខាងលិចទីក្រុងឡុងដ៏

អង់គ្លេស: ករណីឆេះអគារ ២៤ ជាន់មួយ នៅផ្លូវ Latimer ភាគខាងលិចទីក្រុងទ្បុថដ៍ ដែលមានអណ្ដាតភ្លើងរាលដាលជុំវិញជាន់ទាំងអស់នៃអគារ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ។

អគ្គិភ័យនេះ បានកើតទ្បើងនៅអគារ Grenfell វេលាម៉ោង ១ និង ១៦ ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ដោយមានប្រតិបត្តិការជួយសង្គ្រោះពីក្រុមអ្នកពន្លត់អគ្គិភ័យប្រមាណជា ២០០ នាក់នៅទីនោះ។

ប៉ូលិសក្រុង​ បានឲ្យដឹងថា «ដំណើរការជម្លៀសមួយ គឺកំពុងធ្វើទ្បើងជាបន្ទាន់ ដោយស្ថិតនៅក្រោមនិតិវិធី »។

អ្នករាយការណ៍របស់ BBC លោក Andy Moore បាននិយាយថា «អគារទាំងមូលត្រូវបានឆេះ ហើយកំពុងមានការភ័យខ្លាចថា វាអាចនឹងដួលរលំ»។

អង្គភាពពន្លត់អគ្គីភ័យទីក្រុងឡុងដ៍ បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ ៤០ គ្រឿង ត្រូវបានគេបញ្ជូនទៅកាន់អគារនោះ ៕

មតិយោបល់