រុស្ស៊ីៈ សេចក្ដីប្រកាសមួយ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋរុស្ស៊ី បានឲ្យដឹងថា ពួកគេមានបំណងកសាងនាវាមុជទឹកមីស៊ីលផ្លោងប្រភេទ Borey ពីរគ្រឿងបន្ថែមទៀតនៅទសវត្សរ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
ដំបូងទ្បើយនាវាមុជទឹកប្រភេទ Borey នេះ មានទម្ងន់ ២៤,០០០ តោន ត្រូវបានណែនាំឲ្យផលិតនៅក្នុងឆ្នាំ ២០០៧ ដោយរុស្ស៊ី ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដែលវាជាផ្នែកមួយដ៏រឹងមាំ នៃប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ។
សូមជំរាបថា នាវាបីគ្រឿងប្រភេទនេះ ត្រូវបានគេធ្វើរួចរាលទៅហើយ សម្រាប់ប្រតិបត្តិការ ខណៈដែលនាវាថ្មីចំនួនពីរគ្រឿងបន្ថែមទៀត នឹងត្រូវបានធ្វើឲ្យប្រសើរនូវប្រភេទ Borey-A និង RT បន្ទាប់ពីក្រសួងការពារជាតិ បានបញ្ជាឲ្យកសាងពួកវាបួនគ្រឿងបន្ថែម កាលពីដើមឆ្នាំនេះ៕
មតិយោបល់