ព័ត៌មានអន្តរជាតិ

លោក U Htin Kyaw ចូលស្បថក្នុងសភា និងក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាជាផ្លូវការ

(ណៃពិដោ)៖ មន្ត្រីក្នុងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) និង​ជាអ្នកដែលលោកស្រី អ៊ុងសាន ស៊ូជី ជាប្រធានទុកចិត្តបំផុតនោះ គឺលោក U Htin Kyaw បានស្បថចូលកាន់តំណែងជាផ្លូវការហើយ នៅក្នុងសភាជាតិ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានស៊ិនហួនៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
បេក្ខជនមកពីយោធាមីយ៉ាន់ម៉ា លោក U Myint Swe ត្រូវបានប្រកាសតែងតាំងជាអនុប្រធានាធិបតីទីមួយ និងលោក Henry Van Thio មកពីគណបក្ស NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើជាអនុប្រធានាធិបតីទីពីរ។ ប្រមុខ ដឹកនាំកំពូលៗទាំងបីនេះ បានស្បថចូលកាន់តំណែង ក្រោមអធិបតីភាពរបស់លោក U Mann Win Khaing Than ប្រធានសភានៃសហភាពមីយ៉ាន់ម៉ា៕

   
 

មតិយោបល់