អ៊ីស្រាអែលៈ ទីភ្នាក់ងារព័ត៌មាន SkyNews ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញារាយការណ៍មកថា បណ្តាមេដឹកនាំពិភពលោកជាច្រើន នឹងមកចូលរួមពិធីបុណ្យសព អតីតនាយករដ្ឋមន្ត្រី និងប្រធានាធិបតីអ៊ីស្រាអែល លោកស៊ីម៉ុន ពែរ៉េ។
ស្ថិតនៅក្នុងចំណោមមេដឹកនាំទាំងនោះ ក៏មានវត្តមានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូម៉ា និងព្រះអង្គម្ចាស់ ឆាល នៃចក្រភពអង់គ្លេសផងដែរ។
គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់មនុស្សជាង ៣០.០០០នាក់ បានមកគោរពវិញ្ញាណក្ខន្ធ លោក ស៊ីម៉ុន ពែរ៉េ ដែលបានតម្កល់ធ្វើពិធីបុណ្យសព នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីហ្សេរ៉ូសាឡឹម៕
មតិយោបល់