តួកគី: រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bekir Bozdag បានឲ្យដឹងថា រហូតមកដល់ពេលនេះ តួកគីមន្ត្រីប៉ូលិស ត្រូវបណ្ដេញចេញពីការងារកើនឡើងដល់ ៨.០០០នាក់ ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារយោធា ដែលបានបរាជ័យកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦។
លោកថា ប្រតិបត្តិការបោសសំអាតកំពុងបន្ត ហើយតួលេខនៃការចាប់ខ្លួននេះនឹងកើនឡើងបន្ថែមទៀត។
យុទ្ធនាការនេះបានរួមបញ្ចូលទាំងទាហានជាន់ខ្ពស់និងចៅក្រមផងដែរ។ ទាហានជាន់ខ្ពស់ច្រើនជាង ៥០នាក់ ត្រូវបានឃុំខ្លួននៅភាគខាងលិចក្នុងខេត្ត Denizli កាលពីថ្ងៃអាទិត្យ។
សូមបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន ២៩០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា ខណៈរដ្ឋប្រហារបានបរាជ័យ៕
មតិយោបល់