(ព្រះសីហនុ)៖ មានករណីឆក់សម្ភារះជនបរទេសមួយ ត្រូវបានកម្លាំងអធិការនគរបាលក្រុង សហការណ៌ជាមួយជំនាញ នៃស្នងការបង្ក្រាបបានភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅចំនុចឆ្នេរអូរត្រេះចាស់ ក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នាវេលាម៉ោង០៧:០០យប់។
ជនរងគ្រោះឈ្មោះ កីង ង្វៀងមិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិក ក្រុមហ៊ុនមេតហ្វូន មកទេសចរណ៌ ស្នាក់នៅបឹងហ្គាឡូ លីហ្គាសីុ ក្រុម២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ និងសម្ភារៈ បាត់បង់រួមមាន ទូរសព្ទ័ ១គ្រឿង ម៉ាក អាយហ្វូនសីុច កាមេរ៉ា ១គ្រឿង ម៉ាក សូនី 6000 ពណ៌ខ្មៅ ១គ្រឿង។ មន្ត្រីសមត្ថកិច្ច ឃាត់ខ្លួនជនសង្សយ័ មានគ្នា ២នាក់ ឈ្មោះឌុក សារ៉ាក់ ហៅ (ចិន) ភេទ ប្រុស អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅមណ្ឌលក្ដីសង្ឃឹម ភូមិ3 សង្កាត់៤ និងឈ្មោះ គឹង ដែន ហៅ (ញ៉ា) ប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ភូមិ៤ សង្កាត់៤ ដោយដកហូតបាន វត្ថុតាង កាមេរ៉ាចំនួន ១គ្រឿង ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ លេខតួ និងម៉ាសីុន 9411690 មធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ត្រូវបាននគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់កាតាមនិតិវិធីនៃផ្លូវច្បាប់៕
មតិយោបល់