ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីស៊ីរី៖ ជ័យជម្នះនៅសមរភូមិអាឡេប៉ូ ជាជំហានដ៏ធំសម្បើម ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល

ស៊ីរីៈ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បាននិយាយថា «ការទទួលជ័យជម្នះមួយ សម្រាប់កងទ័ពរបស់លោក នៅក្នុងទីក្រុងអាឡេប៉ូ នឹងក្លាយជា ជំហានដ៏ធំសម្បើមមួយ ដើម្បីឆ្ពោះទៅរកការបញ្ចប់ សង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់រយៈពេលប្រាំឆ្នាំកន្លងមក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ក្នុងនោះដែរ លោក អាសាដ បានលើកទ្បើងបន្ថែមថា «ការបរាជ័យរបស់ក្រុមឧទ្ទាម នៅភាគខាងជើងនៃទីក្រុងនេះ នឹងមិនបញ្ចប់បញ្ហាជម្លោះនេះទេ»។

ពួកឧទ្ទាមបានអំពាវនាវឲ្យមានបទឈប់បាញ់រយៈពេលប្រាំថ្ងៃ ដើម្បីអនុញ្ញាតជម្លៀសជនស៊ីវិលចេញ បន្ទាប់ពីការដកខ្លួនចុងក្រោយរបស់ពួកគេពីទីក្រុងអាឡេប៉ូចាស់មួយនេះ។

ប៉ុន្ដែរដ្ឋាភិបាលលោក អាសាដ មិនបានសម្រេចធ្វើតាមនោះទេ ដោយខាងកងទ័ពរបស់លោក នៅតែបន្តការវាយលុករបស់ខ្លួន៕

មតិយោបល់